អបអរសាទរ! កម្ពុជា ទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិកា”ទេសចរណ៍អាស៊ានលើកទី២៨”នៅប្រទេសម៉ាឡេស៊ី

កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិការ “ទេសចរណ៍អាស៊ានលើកទី២៨” ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។ ក្នុងពិធីបិទវេទិការទេសចរណ៍អាស៊ានលើកទី២៨ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់រង្វាន់ ដល់ជ័យលាភីកម្ពុជា ដែលទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងឆ្នាំ២០២៥នេះ ។

បើតាមក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានច្រើនជាងគេ រហូតដល់ទៅចំនួន ២០ ។ ក្នុងនោះ រួមមាន៖

១. បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានមានចំនួន៥

  • បង្គន់សាធារណៈ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ
  • បង្គន់សាធារណៈ ស្ថានីយប្រេងឥន្ធនៈ BVM ព្រែកអញ្ជាញ ខេត្តកណ្តាល
  • បង្គន់សាធារណៈ ស្រះស្រង់ ខេត្តសៀមរាប
  • បង្គន់សាធារណៈ កំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ
  • បង្គន់សាធារណៈ សួនច្បារស្តូបឈ្នះឈ្នះ ខេត្តកោះកុង

២. សេវាកម្មស្ប៉ា-ម៉ាស្សាស្តង់ដាអាស៊ានមានចំនួន៥

  • សេវាកម្មស្ប៉ា-ម៉ាស្សា សិន អេន ស៉្បា រាជធានីភ្នំពេញ
  • សេវាកម្មស្ប៉ា-ម៉ាស្សា រ៉ូយ៉ាល់រេស៊ីដេន ហូថេល អេន រីហ្សត (ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ) រាជធានីភ្នំពេញ
  • សេវាកម្មស្ប៉ា-ម៉ាស្សា សុខា អូតែល រីហ្សត ខេត្តព្រះសីហនុ
  • សេវាកម្មស្ប៉ា-ម៉ាស្សា បូឌា ស៉្បា ផ្សារចាស់ ខេត្តសៀមរាប
  • សេវាកម្មស្ប៉ា-ម៉ាស្សា ជម្រកស៉្បា ស្ថិតក្នុងសណ្ឋាគារហ្វាមហៅស៍ រីហ្សត និងស៉្បា ខេត្តកំពង់ឆ្នាំង

៣. សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានមានចំនួន៥

  • សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ខេត្តសៀមរាប
  • សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប
  • សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
  • សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ខេត្តកំពង់ធំ
  • សហគមន៍ទេសចរណ៍ព្រែកកោងកាង ខេត្តព្រះសីហនុ

៤. ផ្ទះស្នាក់ស្តង់ដាអាស៊ានមានចំនួន៥

  • ផ្ទះស្នាក់សហគមន៍ទេសចរណ៍សំបូរព្រៃគុក ខេត្តកំពង់ធំ
  • ផ្ទះស្នាក់សហគមន៍ទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ
  • ផ្ទះស្នាក់សហគមន៍ខ្មែរហូមស្ទេ ខេត្តកំពង់ធំ
  • ផ្ទះស្នាក់សហគមន៍ទេសចរណ៍ចំបក់ ខេត្តកំពង់ស្ពឺ  
  • ផ្ទះស្នាក់សហគមន៍ទេសចរណ៍កំពង់សាមគ្គី ខេត្តកំពត។ 

អត្ថបទ៖ ពុទ្ធិកា