នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋចំណាយថវិការ ៥០ម៉ឺនដុល្លារដើម្បីតប្រព័ន្ធអ៊ីនធើណែតដោយឥតគិតថ្លៃ Public Wifi នៅទីតាំងចំនួន២ គឺ ពហុកីឡដ្ឋានជាតិមរតកតេជោ និង ពហុកីឡដ្ឋានអូឡាំពិក ។
បើតាម រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានឱ្យដឹងថា គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានចំណាយថវិកាប្រហែល៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ WiFi សាធារណៈដោយឥតគិតថ្លៃ (Public WiFi) នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។
លោក ជា វ៉ាន់ដេត បានឱ្យដឹងទៀតថា ដើម្បីប្រើ WiFi សាធារណៈដោយឥតគិតថ្លៃ នេះ អ្នកចូលរួមគ្រាន់តែស្កេន QR Code នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi នោះនឹងអាចប្រើប្រាស់ WiFi បានភ្លាមៗ។
លើសពីនេះ អ៊ីនធើណែត ដែលរដ្ឋផ្ដល់ជូននេះ ជាអ៊ីនធើណែតល្បឿនលឿន ដោយមិនធ្វើឱ្យការប្រើប្រាស់មានបញ្ហានោះទេ ។ ដោយឡែកសម្រាប់ការផ្សាយចេញក្រៅប្រទេស ក្រសួងប្រៃសណីស៍បានសដាក់ ចរន្តក្រុមហ៊ុន ខ្សែកាបមួយចំនួន និងក្រុមហ៊ុនរដ្ឋ ចូលតទៅពហុកីឡដ្ឋានជាតិទាំង២នេះ ដោយអត់មានបញ្ហានោះទេ នូវសមត្ថភាពបញ្ចូលខ្សែអ៊ីនធើណែន និងបង្គោលអង់តែន នៅទីនោះ។
សូមជម្រាបជូនថា ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣៕