កម្ពុជា-ថៃ បន្ថែមម៉ោងចេញចូល នៅច្រកទ្វារព្រំដែនជាំ-ស្រងាំ រហូត​ដល់​ម៉ោង ១០យប់

ពិធីសម្ពោធការបន្ថែមម៉ោង បើក – បិទ ច្រកទ្វារព្រំដែនអន្ដរជាតិជាំ-ស្រងាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម អនុផុង ស៊ុកសំនិត អភិបាលខេត្តស៊ីសាកេត នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥  នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានចាត់ទុកថា ការបង្កើនម៉ោងចេញចូលនៅច្រកព្រំដែននេះ នឹងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋខេត្តជាប់ព្រំដែនទាំងពីរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តទាំងពីរ ក៏បានប្តេជ្ញាពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងជំរុញជីវភាពប្រជាពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ៕