អគ្គនាយកអន្តោប្រវេសន៍បណ្តេញជនជាតិវៀតណាម ២១នាក់ចេញពីកម្ពុជា

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ (ស្រី៨នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

តាមការឲ្យដឹងពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់នាពេលនេះគឺជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស ដែលបានអនុវត្តទោសចប់។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕