សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ទទួលបានការគាំទ្រលើសពីការរំពឹងទុកនៅក្នុងពិព័រណ៍សៀវភៅ

ក្នុងរយៈពេល ៤ថ្ងៃនៃពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» សៀវភៅ «ពេជ ចន្ទមុ ថ្មី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» ត្រូវបានចែកជូនមហាជនអស់ចំនួនរហូតដល់ជិត ២ម៉ឺនក្បាល ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន។

ឯកឧត្តម ឆាយ សុផល បានអោយដឹងថា ចាប់តាំងពីថ្ងៃចាប់ផ្តើមនៃពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ រហូតមកដល់ថ្ងៃបញ្ចប់ ដែលមានរយៈពេល ៤ថ្ងៃមកនេះ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃ កម្ពុជា» មានសន្ទុះអ្នកគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យ ដោយបាននាំគ្នាមកទទួលសៀវភៅនេះដោយឥតគិតថ្លៃ រហូតដល់ជិត ២ម៉ឺនក្បាល ។

ឯកឧត្តមមានប្រសាសន៍ថា សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» ត្រូវបានចំណាយពេល ប្រមូលឯកសាររហូតដល់រយៈពេល ២ឆ្នាំ បន្ទាប់មកទើបប្រើពេលសេរ សេរ ៦ខែបន្ថែមទៀត ដើម្បីបញ្ចប់សៀវភៅមួយក្បាលនេះ ។ ហើយហេតុ ផងដែលសៀវភៅនេះចែកជូនដោយឥតគិតថ្លៃ គឺដើម្បីឱ្យមហាជន ជាពិសេសសិស្ស និស្សិតបានស្វែងយល់ពីប្រវត្តិពិត ក៏ដូចជាបទពិសោធន៍ លើការសិក្សា និងការងារ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕