«នៅក្នុងបរិការណ៍នៃការលំបាក និងដុនដាបសេដ្ឋកិច្ចរបស់ពិភពលោក និងស្ថានភាពមិននឹងនរនៃស្ថិរភាព និងសន្តិភាពពិភពលោកដែលកំពុងមាន សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ខ្ញុំព្រះករុណាខ្ញុំ ដឹងច្បាស់ថា នៅមានការងារច្រើនមុខច្រើនរឿង ច្រើនវិស័យទៀត ដែលយើងត្រូវបន្តប្រឹងប្រែងជម្នះនូវរាល់ឧបសគ្គ ការលំបាក ការប្រជែង និងបញ្ហាជាច្រើនទៀត ដែលត្រូវតែប្រឈម និងសម្រេចឱ្យបាន ដើម្បីនាំនាវាកម្ពុជាដើរឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែម និងការកសាងថ្មីៗ ដែលបម្រើជាពិសេសដល់ ជីវភាព និងការរស់នៅរបស់ពលរដ្ឋយើងគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឈដ្ឋានឱ្យកាន់តែល្អ ងាយស្រួល និងប្រសើរឡើងជាលំដាប់។
ខ្ញុំព្រះករុណាខ្ញុំ មានជំនឿយ៉ាងមុតមាំថា ដរាបណាយើងទាំងអស់គ្នា ទាំងរដ្ឋ ឯកជន និងមហាជនទូទៅ រួបរួមគ្នាប្រឹងប្រែងក្រោម ម្លប់តែមួយនៃ ជាតិ សាសនា ព្រះមហាក្សត្រ នៃយើង នោះយើងនឹងសម្រេចបាននូវគោលដៅរួម ដែលយើងទាំងអស់គ្ន ប៉ងប្រាថ្នាចង់បាននាពេលអនាគត»។ នេះបើតាមការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ៕