ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រតិកម្មទៅកាន់អ្នកនិយាយតាមបណ្តាញសង្កមកំពុងរស់នៅសហរដ្ឋអាមេរិក ជេម សុខ គណនីហ្វេសប៊ុកឈ្មោះ Sako un Sok ដោយប៉ុន្មានថ្ងៃនេះ បានសរសេរខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា អនឡាញហ្កេម និងស្គេមសឹនថឺ កំពុងរីកស្គុះស្គាយនៅកម្ពុជា ថែមទាំងជល់មាន់និងខ្លាឃ្លោកនៅបាត់ដំបង ជាង៤០កន្លែង លេងដាក់លុយពាន់$$$!។
ឃើញការផ្សព្វផ្សាយបែបនេះ ក្នុងនាមលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានធ្វើការបំភ្លឺថា ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ ដំបង បង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទបានចំនួន ៧២ ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ៣៣៣ នាក់ ស្រី ចំនួន ១៦៨នាក់ ក្នុងនោះ បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងបានចំនួន ១៦ ករណី មនុស្សចំនួន ៥៦ នាក់ស្រីចំនួន ២០នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ហើយបានអនុវត្តវិធានការរដ្ឋបាលដោយការអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព បន្តចំនួន ៥៦ ករ ណី មនុស្សចំនួន ២៧៧ នាក់ស្រី ១៤៨នាក់។
តាមរយៈលទ្ធផលនេះបានបង្ហាញឱ្យឃើញថា សមត្ថកិច្ចនគរបាល បានខិតខំធ្វើការស្រាវជ្រាវ និងបង្ក្រាបនូវរាល់បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ទោះទ្រង់ទ្រាយតូចធំក៏ដោយ។
ចំពោះការលើកឡើងរបស់ម្ចាស់គណនីខាងលើ ស្នងការខេត្តបាត់ដំបង ស្នើឱ្យលោក ជេម សុខ សហការផ្តល់នូវព័ត៌មានចំណុចទីតាំង លំអិតដើម្បីស្នងការមានលទ្ធភាពធ្វើការស្រាវជ្រាវ និងបង្រ្កាបបានទាន់ពេលវេលា៕