ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពត នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមកីឡាករទូកង “អ.ម.ត មហាបវរធិបតីសែនជ័យ” ធ្វើការហាត់សមដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី១១ ខាងមុខនេះ។
ពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” នឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត៕