ដើម្បីជួយសម្រួលដល់ប្រជពលរដ្ឋចេញចូលច្រកទ្វាអន្តរជាតិប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រួលការធ្វើសៀវភៅប័ណ្ណព្រំដែនកម្ពុជា-ថៃ ក្នុងតម្លៃ ២ម៉ឺនរៀលប៉ុណ្ណោះ។
រដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងលើបណ្តាញសង្គមហ៊្វេសប៊ុកនាថ្ងៃអង្គារទី២៥មេសានេះថា ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (សៀវភៅ បដឺផាស) នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ទីតាំងខាងក្រោយដងទង់ជាតិ៣ដើម អស់ថវិកា ២០,០០០(២ម៉ឺន)រៀលតែប៉ុណ្ណោះ។
ជាមួយគ្នានោះ ការប្រកាសរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ក៏មិនទាន់បញ្ជាក់ផងដែរថា ការធ្វើប័ណ្ណចេញចូលព្រំដែនកម្ពុជាថៃនោះ ត្រូវមានឯកសារអ្វីខ្លះ ចំពោះការធ្វើម្តងប្រើប្រាស់ប៉ុន្មានថ្ងៃ ហើយតម្រូវតែសម្រាប់អ្នកនៅក្រុងប៉ោយប៉ែត្រ ឬពលរដ្ឋនៅតាមបណ្តាខេត្តអាចធ្វើបាន។
ជុំវិញសំនួរនេះ សារព័ត៌មាន Karpit បានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីអភិបាលក្រុងប៉ោយប៉ែត្រតាមទូរសព្ទ ប៉ុន្តែមិនទាន់មានការបញ្ជាក់នៅឡើយ៕