ថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានមហាជនប្រមាណជាង១លាន១សែននាក់ បានមកចូលរួមដរលេងកម្សាន្ត ទស្សនា ការប្រណាំងទូក បណ្ដែតប្រទីប និងបាញ់ កាំជ្រួច ជាដើម។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដោយឡែកសម្រាប់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ទូទៅវិញ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា មានភាពល្អប្រសើរ ពោលគឺមិនមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ៕