សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង គណៈសង្ឃនាយករងទី១ ដាក់លិខិតមួយទំព័រស្នើសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រគេនគោរម្យងារ «សម្តេចព្រះព្រហ្មរតនមុនី» ប្រគេនព្រះមហាវិមលធម្ម ពិន សែម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ។
ព្រះមហាវិមលធម្ម ពិន សែម ជាបញ្ញវ័នសង្ឃខ្មែរដ៏ឆ្នើម បច្ចុប្បន្នព្រះអង្គជាព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។
នៅក្នុងលិខិតមួយទំព័រចុះហត្ថលេខាដោយសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ស្នើសុំសម្តេចតេជោ ហ៊ុន សែន ក្រៅពីការផ្តល់គោរមងារ «សម្តេច» ប្រគេនព្រះមហាវិមុលធម្ម ពិន សែម ហើយនោះក៏ស្នើសុំតែងតាំងព្រះមហាចំនួន ៣អង្គ ជាព្រះរាជាគណៈថ្នាក់ទោ ថ្នាក់ត្រី និងចត្វា។
សូមអានលិខិតខាងក្រោម៖