អង្គការពុទ្ធសាសនិកពិភពលោក នឹងប្រគល់នូវគោរមងារជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)» នៅដើមខែក្រោយនេះ។
លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលដកស្រង់សំដីដោយទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នូវគោរមងារជា «ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)» និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាន។
លោកថា ពិធីប្រគល់-ទទួលគោរមងារ និងបណ្ឌិតកិត្តិយសខាងលើនេះ នឹងប្រារព្ធរៀបចំនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំមណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា៕