ក្នុងរយៈពេល២០២ថ្ងៃ ក្រោយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានរថយន្តចំនួន ២,៥លានគ្រឿង បានធ្វើចរាចរណ៍។ នេះបើតាមក្រុមហ៊ុន Cambodian PPSHV Expressway Co., LTD នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ឲ្យដំណើរការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដែលគិតមកទល់ថ្ងៃទី២១មេសានេះ គឺមានរយៈពេល២០២ថ្ងៃហើយ ដែលផ្លូវហាយវ៉េលើកដំបូងរបស់ខ្លួននៅប្រទេសកម្ពុជាវិនិយោគដោយក្រុមហ៊ុន ចិន។
ផ្លូវល្បឿនលឿនលើកដំបូងបង្អស់នៅកម្ពុជានេះ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ដើម្បីសាងសង់។ ផ្លូវ High Way នេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕