នាវាខ្នាតយក្សមួយគ្រឿង នាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន ៨៦៩នាក់ មកចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ នាវាទេសចរណ៍នេះ ឈ្មោះ VIKING ORION មានសញ្ជាតិ NORWAY ។
តាមការចេញផ្សាយរបស់គេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នាវាទេសចរណ៍មួយនេះ ផ្ទុកភ្ញៀវទេសចរចំនួន ៨៦៩នាក់ ក្នុងនោះស្រី ៤៤៨នាក់, មាន២១សញ្ជាតិ ។ រីឯនាវិកចំនួន ១៦៧នាក់ ក្នុងនោះស្រី ២៨នាក់ មាន ២៧សញ្ជាតិ ។ នាវានេះ ចេញមកពីប្រទេស វៀតណាម ចូលចតនៅប្រទេសកម្ពុជា ហើយត្រឡប់ទៅប្រទេសថៃ វិញ នៅវេលាម៉ោង២សៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ក្នុងដំណើរចូលចត និងទស្សនកិច្ច ក្នុងទឹកដីខេត្តព្រះសីហនុ គោលដៅដែលភ្ញៀវទេសចរត្រូវចុះទស្សនា រួមមាន ឧទ្យានជាតិរាម,ឆ្នេរមាស,ឆ្នេរប្រាក់,វត្តសមាធិ,វត្តលើ,វត្តក្រោម,ភូមិនេសាទ(នៅទំនប់រល) ,ផ្សាលើ,ឆ្នេរអូរឈើទាល,អូរត្រះ,ឆ្នេរឯករាជ្យ និងសួនច្បារឯករាជ្យ៕
អត្ថបទ៖ ពុទ្ធិកា