រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បញ្ជាក់ជាថ្មីថា មន្ត្រីនគរ​បាលដែល​មាន​ក្បាលពោះធំ គឺហាម​មិន​ឱ្យចេញ​ទៅបំ​ពេញកា​រងារខាង​ក្រៅ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ឡើងវិញជាថ្មីនៅយប់ថ្ងៃទី១៦ តុលា ថា ចំពោះកងកម្លាំងនគរបាលដែលមានក្បាលពោះធំ គឺហាមមិនឱ្យចេញទៅបំពេញការងារខាងក្រៅ តាមទីសាធារណៈ ចុះបង្ក្រាប ដាច់ខាត តែត្រូវបំពេញការងារក្នុងការិយាល័យ។

ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ ប្រសិនបើចង់ចេញបំពេញការងារនៅខាងក្រៅចុះបង្រ្កាប ប្រតិបត្តិការ ត្រូវសម្រ​ក​ក្បាល​ពោះ​ជាមុន​សិន។

អត្ថបទ៖ ពុទ្ធិកា