សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ដែលត្រៀម​ចូលរួមប្រកួតកីឡាយុទ្ធគុន​ចម្រុះខ្មែរបុរាណ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនី ដែលនឹងចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ។ ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ក្រោមស្មារតីអភិរក្សដើម្បីអភិវឌ្ឍ។ អភិវឌ្ឍន៍ដើម្បីអភិរក្ស «មរតកគុនខ្មែរបុរាណ» ៕

អត្ថបទ៖ ពុទ្ធិកា, រូបភាព៖ AKP