សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧប​ភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ

អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាគ្រឿងឧបភោគបរិភោគ ត្រូវបានយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី បាននាំយកអំណោយនេះ ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ។

នេះជាទឹកចិត្ត និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់កងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅមូលដ្ឋានរបស់ខ្លួន ទាំងលើសុខទុក្ខ ជីវភាព និងស្ថិរភាពនៃប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកទទួលរងគ្រោះមហន្ដរាយផ្សេងៗ ៕