ថ្ងៃ២៤ កញ្ញា ២០២៤នេះ គឺជាខួបលើកទី២៦ឆ្នាំនៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន អតតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៅទីក្រុងសៀមរាប ។
កាលពីថ្ងៃទី២៤ កញ្ញា ១៩៩៨ ឃាតករដៃឆៅ បានបង្កៃគ្រាប់រ៉ុក្កែត B40 ចំនួន ៤គ្រាប់នៅក្នុងគុម្ពផ្កាក្រដាស ក្នុងខេត្តសៀមរាប ក្នុងបំណងធ្វើឃាតសម្តេចតេជោ សម្តេចតេជោ ហ៊ុន សែន អំឡុងពេលធ្វើដំណើរទៅចូលរួមប្រជុំសភានៅរាជដំណាក់កុសុមៈ ប៉ុន្តែមិនបានសម្រេចដូចបំណង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី២៦ឆ្នាំមុន សម្តេចមិនគួរមានជីវិតរស់នៅដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តសម្តេច តែវា
ខុសត្រឹមតែ មួយចំអាម ពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារសម្តេច អរព្រះគុណព្រះភិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹកដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លង មិនអាចផ្ទុះទាំង៤គ្រាប់បាន នៅពេលដែលគេបញ្ជាបាញ់ នៅម៉ោង៨និង៥៥នាទី តាមខ្សែភ្លើងពីចម្ងាយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាចម្ងល់ថា «ពួកគេចោទ ខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកគេជាឃាដករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តចមិនផ្តល់ឱកាសឲ្យក្រុមឃាតកលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតសម្តេចនិងក្រុមគ្រួសារ ក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ សម្តេចថា សម្តេចអាចនៅសល់ពេល១០ឆ្នាំ ២ដងឬ៣ដងទៀត ដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ ហើយអាយុមិនអស់មិនស្លាប់ ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕
អត្ថបទ៖ ពុទ្ធិកា