សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមបរិច្ចាគថវិកាស្ម័គ្រចិត្ត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
តាមរយៈសារពិសេស នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មកដល់ពេលនេះ មូលនិធិមានអ្នកចូលរួមប្រមាណ៧០ម៉ឺននាក់ គិតជាថវិកា សរុបប្រមាណ ២១លានដុល្លារអាមេរិក ហើយវិភាគទានស្ម័គ្រចិត្តទាំងនេះនឹងយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសផ្លូវក្រវាត់ព្រំដែន។
ជាមួយគ្នានេះ សម្តេចបានសង្កត់ធ្ងន់ថា ដោយសារមើលឃើណចលនាចូលរួមបរិច្ចាគ ទៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននៅតែមានជាហូរហែ ក្រុមការងារមូលនិធិនៅបន្តទទួលយករហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ នៅពេលបិទបញ្ចប់ក្រុមការងារនឹងជម្រាបជូនដំណឹងទិន្នន័យចុងក្រោយ រួមជាមួយផែនការច្បាស់លាស់ក្នុងការប្រើប្រាស់មូលនិធិនេះដោយឈរលើគោលការណ៍តម្លាភាពនិងគណនេយ្យភាព។
ដោយឡែក ចំពោះដំណើរទស្សនកិច្ចនៅខេត្តភូមិភាគឦសានរៀងរាល់ចុងសប្តាហ៍ ចន្លោះពីខែកញ្ញា ដល់ចុងឆ្នាំ២០២៤ នៅតែបន្តរក្សាដដែល ដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសបានទៅទស្សនាជាក់ស្តែង ពីការអភិវឌ្ឍតាមបណ្តោយព្រំដែនប្រទេសកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចាប់តាំងឆ្នាំ១៩៩៤ មករាជរដ្ឋាភិបាល បានជំរុញកសាង ផ្លូវក្រវាត់ ព្រំដែនជាមួយ ប្រទេសជិតខាងទាំងបីដែលរួម មាន វៀតណាម ឡាវ និង ថៃ ។ រហូតមកដល់បច្ចុប្បន្ន ផ្លូវក្រវាត់ព្រំដែនសាងសង់សម្រេចបានប្រមាណ១៣០០គីឡូម៉ែត្រ និងនៅសេសសល់ប្រមាណ១៣០០គីឡូម៉ែត្រ ត្រូវសាងសង់បន្ត៕
សម្តេចបានបន្តថា ដោយសារមើលឃើណចលនាចូលរួមបរិច្ចាគ ទៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននៅតែមានជាហូរហែ ក្រុមការងារមូលនិធិនៅបន្តទទួលយករហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ នៅពេលបិទបញ្ចប់ក្រុមការងារនឹងជម្រាបជូនដំណឹងទិន្នន័យចុងក្រោយ រួមជាមួយផែនការច្បាស់លាស់ក្នុងការប្រើប្រាស់មូលនិធិនេះដោយឈរលើគោលការណ៍តម្លាភាពនិងគណនេយ្យភាព។ ដោយឡែក ចំពោះដំណើរទស្សនកិច្ចនៅខេត្តភូមិភាគឦសានរៀងរាល់ចុងសប្តាហ៍ ចន្លោះពីខែកញ្ញា ដល់ចុងឆ្នាំ២០២៤ នៅតែបន្តរក្សាដដែល ដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសបានទៅទស្សនាជាក់ស្តែង ពីការអភិវឌ្ឍតាមបណ្តោយព្រំដែនប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបានប្រកាសសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA ដែលបានអនុវត្តរយៈពេល ២៥ឆ្នាំ មកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ទោះបីជាកម្ពុជា សម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ហៅកាត់ CLV-DTA ក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយនានា ដើម្បីអភិវឌ្ឍន៍ភូមិភាគឦសាន ដូចជា ជំរុញការវិនិយោគ ,ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្តោតលើការសាងផ្លូវក្រវាត់ព្រំដែន និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ជាដើម៕