ប្រធានាធិបតីជាប់ឆ្នោតថ្មីឥណ្ឌូណេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា

លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសឥណ្ឌូណេស៊ី មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Prabowo Subianto នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។