ជើងក្រោមរបស់បក្សប្រឆាំងកំពុងរង្គោះរង្គើខ្លាំង ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និង ជនក្បត់ ជាតិ សម រង្ស៉ី ពុះកញ្ជ្រោលដូចទឹកបាក់ទំនប់ ព្រោះតែអស់សង្ឃឹម នឹងជោគវាស នា បក្សប្រឆាំងដែលចេះ តែ បែក បាក់គ្នា និង គ្មានគោលនយោបាយច្បាស់លាស់លើស កម្ម ភាព នយោ បាយ ជាពិសេសការធ្វើ នយោ បាយខ្វះការពិចារណាតែងប្រឆាំងនឹង ប្រយោជន៍ ជាតិ។
ជាក់ស្ដែង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិឃុំស្នាមព្រះ ៥រូប បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនឃុំស្នាមព្រះ ៦រូប បេក្ខជនក្រុមប្រឹក្សាគណបក្សខ្មែររួបរួមជាតិឃុំស្នាមព្រះ ១រូប សរុបចំនួន១២រូប បានប្រកាស ផ្តាច់ខ្លួន ពីបក្សប្រឆាំង និងជនក្បត់ ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាព នយោបាយបម្រើអស់ ជាច្រើនឆ្នាំមកហើយ។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានទាំងនេះ បានសម្តែងការសោកស្តាយ ជាខ្លាំង ចំពោះកំហុសឆ្គង ចំពោះជាតិ មាតុភូមិ នា ពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការ អូស ទាញ របស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅ ពួកគេឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និង បក្ខពួក ទៀត។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយ របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក បានព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះ ជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេ ក៏បានសុំការ អនុគ្រោះ ពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាស រួម រស់ជា មួយគណបក្សប្រជាជនកម្ពុជា បន្ត សកម្ម ភាពនយោបាយទៅមុខបន្តទៀត។
ពេលនេះពួកគេ បានមើលឃើញច្បាស់ ដោយ ឥតសង្ស័យថា គណ បក្ស ប្រជាជន កម្ពុជា គឺជាបក្សនយោ បាយតែមួយគត់ ដែលមានគុណ បំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស សម្តេច តេជោ ហ៊ុន សែន ជាមេដឹកនាំ ដ៏ខ្លាំង ពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពី របប ប្រល័យ ពូជ សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះ សម្តេចតេជោ បានប្រឹង ប្រែង បញ្ចប់ សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល នយោបាយ ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ ឆ្ពោះ ទៅរកភាព រុងរឿង។ ជាពិសេសបក្ស ប្រជា ជន កម្ពុជា ជាបង្អែក និងជាទីទុកចិត្ត របស់ ប្រជា ពលរដ្ឋ ក្នុងការធានា រក្សាបាន សុខ សន្តិ ភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌ ដ៏ចាំ បាច់សម្រាប់ធានានូវការរស់នៅ ប្រកប ដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជា មួយ បក្ស ប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស មិន ចាញ់ បោក ការ អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។
ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និង ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕