សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសេីរ ចំពោះម្ចាស់ហាង Nisset Cafe ដែលបានផ្តល់ការបញ្ចុះតម្លៃសម្រាប់អតិថិជនរបស់ខ្លួន ដោយគ្រាន់តែបង្ហាញ រូបភាពការចូលរួមជាមួយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ពិសេសផ្តោតលេីផ្លូវក្រវ៉ាត់ក្រុង។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ចាត់ទុកសកម្មភាពនេះ គឺពិតជាបានបង្ហាញច្បាស់អំពីទឹកចិត្ត និងឆន្ទ:ស្រលាញ់ជាតិ និងលេីកកម្ពស់ការអភិវឌ្ឍនៅតាមបណ្តាខេត្តព្រំដែន ដេីម្បីនឹងក្លាយជាខឿនការពារជាតិដ៏រឹងមាំ ហេីយជាស្មារតីជាតិនិយមខ្ពស់ផងដែរ។
លើសពីនេះ សម្តេចធិបតីសូមជូនពរម្ចាស់ហាង Nisset Cafe ជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ដោយនឹងមានការគាំទ្រច្រេីន ជាពិសេសអតិថជនដែលភាគច្រេីនជានិស្សិត បានស្វែងយល់កាន់តែច្បាស់អំពីសារ:សំខាន់នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ថែរក្សាការពារបូរណភាពទឹកដី សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាឧត្តមប្រយោជន៍យ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជន៕