អ្នករីវីយូឡានដ៏ល្បី ចូលរួមបរិច្ចាគថវិកា ២០០០រៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

Camcar ដែលជាអ្នករីវីយូឡានដ៏ល្បី​ បង្ហាញអារម្មណ៍រំភើបណាស់ក្រោយចូលរួមបរិច្ចាគថវិកា ហើយទទួលបានលិខិតថ្លែងអំណរគុណ ដោយបរិច្ចាគត្រឹម ២០០០រៀល សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី ចុះហត្ថលេខាដោយផ្ទាល់។ 

ការបង្ហោះលើហ្វេសប៊ុកជាមួយវីដេអូប្រមាណ ២នាទី Camcar បាននិយាយថា លោករំភើបណាស់បងប្អូនដែលទទួលបានលិខិតថែ្លងអំណរគុណ ដោយបរិច្ចាគត្រឹម ២០០០រៀល ក៏សម្តេចចុះហត្ថលេខាដោយផ្ទាល់។ ទោះបីថវិកាតិច ឬច្រើន ក៏បងប្អូនមានឱកាសដូចលោក។

ជាមួយគ្នានេះ Camcar ក៏បានអំពាវនាវឲ្យបងប្អូនបរិច្ចាគ ដើម្បីចូលរួម​កសាងរចនាសម្ព័ន្ទតាមព្រំដែនប្រទេសយើងឲ្យបានគ្រប់គ្នា។

សូមស្តាប់ការនិយាយទាំងអារម្មណ៍រំភើបរបស់ Camcar ដូចតទៅ៖