អ្នកឧកញ៉ា តាំង ហ្គិចលៀង ក្រោយជួបការរិះគន់ពីអ្នកនិយមលេងបណ្តាញសង្គមថ្មីៗនេះ ជុំវិញការបកស្រាយពន្យល់ផ្តល់ទស្សនលើកឡើងពីការគិតរបស់អ្នកក្រដែលនិយាយក្នុងកម្មវិធីកាលពេលកន្លងទៅ ប៉ុន្តែខ្លីបវីដេអូនោះត្រូវបានកាត់ច្រឹបយកកណ្តាលអ្នកស្រីនិយាយពីរបៀបគិតរបស់អ្នកក្រ។
លើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនអ្នកស្រី តាំង ហ្គិចលៀង ចែករំលែកវីដេអូ និងសរសេរពន្យល់ពីការរិះគន់របស់មជ្ឈដ្ឋានសង្គមហ្វេសប៊ុក ដោយអ្នកស្រីឧកញ៉ាណែនាំស្តាប់ឲ្យចប់ ស្តាប់ដោយស្មារតីចង់រីកចំរេីន។ អ្នកស្រីសរសេរយ៉ាងដូច្នេះថា «អ្នកវិជ្ជមាន ស្តាប់រឿងអវិជ្ជាមាន ក៏ទៅជាវិជ្ជមានតែ អ្នកអវិជ្ជាមាន ស្តាប់រឿងវិជ្ជមាន ក៏ចេញអវិជ្ជមានដែរ»។
ដើម្បីពន្យល់បន្ថែមក៏ដូចជាផ្ញើសារត្រឡប់ទៅកាន់ប្រិយមិត្តអ្នកនិយមចូលចិត្តស្តាប់វីដេអូរបស់អ្នកស្រីលើកឡើងកន្លងទៅ អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង បានប្រាប់ថា បងប្អូនអេីយ ឈប់វែកញែកទៅ ខ្ញុំមិនអីទេ អរគុណណាស់មានមនុស្សជាច្រេីនបានផ្ញេីរសារផង ផុសផងការពារខ្ញុំផង លេីកទឹកចិត្តខ្ញុំ ខ្ញុំពិតជារំភេីបណាស់នូវក្តីបារម្មណ៍ និងក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាមានចំពោះខ្ញុំ។ អ្នកស្រីបន្តថា «ខ្ញុំសុខកាយ សប្បាយចិត្តជាធម្មតាទេ , ព្រោះខ្ញុំមិនដែលមេីលងាយអ្នកក្រផង, ខ្ញុំក៏ជាកូនអ្នកក្រ ( ម្តាយ ឪពុកខ្ញុំក៏ចេញពីបាតដៃទទេរដែរ ) ហេីយខ្ញុំក៏ធ្លាប់ក្រ ( ក្រចំណេះ) , ដោយសារតែក្រនឹងហេីយ ទេីបខ្ញុំខំ , អគុណភាពក្រ អគុណ អ្នកកំដរខ្ញុំក្រ តែទាំងនោះគ្រាន់តែជារឿងអតីតកាល »។
អ្នកស្រីឧកញ៉ាសរសេរបន្តយ៉ាងដូច្នេះថា «បច្ចុប្បន្ន ខ្ញុំរកសុីមានបានតិចតួច ខ្ញុំចេះដឹងគុណ ខ្ញុំចេះចេញជួយអ្នកដែលគាត់ខ្វះខាត ព្រោះខ្ញុំដឹងថាវាលំបាកយ៉ាងណា, ខ្ញុំដឹងថា ខ្ញុំបានធ្វេីរឿងជាច្រេីន ខ្ញុំបានដឹកនាំគេធ្វេីទានជាច្រេីន ហេីយខ្ញុំក៏ដឹងថា fan ជាច្រេីនរបស់ខ្ញុំ ក៏ជាអ្នកអត់ដែរ ខ្ញុំស្រឡាញ់ពួកគាត់ ខ្ញុំលេីកទឹកចិត្តពួកគាត់ ពួកគាត់ក៏ស្រឡាញ់ខ្ញុំ»។
ជាមួយគ្នានោះ អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង បានបញ្ជាក់បន្តបេសកម្មជួយជាតិ និងជួយសង្គមរបស់យេីង ជាមួយអ្នកស្រីទៀត ជាតិយេីងនិងសង្គមយេីង ត្រូវការមនុស្សដូចពួកយេីង៕
ទស្សនាវីដេអូពេញរបស់អ្នកស្រីឧកញ៉ា តាំង ហ្គិចលៀង៖