សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើលិខិតអបអរសាទរ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។
ក្នុងសារលិខិតរបស់សម្តេចធិបតី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២៤ បានលើកឡើងថា ការឡើងកាន់តំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា ជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្ត ដែលប្រជាជនថៃមានចំពោះការដឹកនាំរបស់លោកស្រី។
សម្តេចបានបន្តថា ការចែករំលែកប្រវត្តិសាស្រ្តដ៏យូរលង់នៃទំនាក់ទំនងវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក កម្ពុជា និងថៃ ទំនាក់ទំនងទ្វេភាគីយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា កម្ពុជា និងថៃ នឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ហើយទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជន រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្រៅប្រទេស៕
អត្ថបទ៖ អក្ខរា