កុំព្យូទ័រយួរដៃ និងLCD projector ដែលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនសាលារៀនគោលដៅទាំង៥ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលអនុវត្តកម្មវិធីវិធានការជំរុញវិស័យអប់រំ (គ.វ.អ) របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
ការផ្តល់អំណោយដ៏ថ្លៃថ្លានេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងស្ដាប់ពីសំណូមពរ របស់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអនុវត្ត នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ កក្កដា ២០២៤ កន្លងទៅ។
អំណោយទាំងនោះរួមមាន កុំព្យូទ័រយួរដៃ សរុបចំនួន ៥៨ គ្រឿង មានកាបូបស្ពាយ, mouse និងmouse pad ដោយក្នុងនោះផ្តល់ជូន សាលាបឋមសិក្សាអនុវត្តចំនួន ១៦គ្រឿង, សាលាមត្តេយ្យធនធាន ចំនួន ២គ្រឿង និងសាលារៀនគោលដៅចំនួន ៤ផ្សេងទៀត ចំនួន ១០គ្រឿង ក្នុងមួយសាលារៀន.
ដោយឡែក LCD projector សរុបចំនួន ២០ គ្រឿង ក្នុងនោះរួមមាន ផ្តល់ជូនសាលាបឋមសិក្សាអនុវត្តចំនួន ៣ឈុត, សាលាមត្តេយ្យធនធាន ចំនួន ១ឈុត និងសាលារៀនគោលដៅចំនួន ៤ផ្សេងទៀត ចំនួន ៤ឈុត ក្នុងមួយសាលារៀនដែលមានឈុត Screen សម្រាប់បញ្ចាំងស្លាយ៕
អត្ថបទ៖ ពុទ្ធិកា