សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបួងសួងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសូមដល់វត្ថុសក្តិសិទ្ធិក្នុក្នុងលោកជួយតាមបីបាខ់ថែរក្សាដល់ក្រុមវិស្វករ ក្រុមជាង និងប្រតិបត្តិករដទៃទៀតឲ្យមានសុខភាពល្អ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកឲ្យដំណើរការនៃការកសាងព្រែកជីប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ ដំណើរការទៅដោយរលូន និងសម្រេចតាមផែនការដែលបានកំណត់ ។

តាមរយ: ព្រែកជីកហ្វូណនតេជោ នេះផងដែរ ប្រជាពលរដ្ឋគ្រប់រូប បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកប ដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្ពុជា ហើយគម្រោងនេះ នឹង ត្រូវអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។

គួរបញ្ជាក់ថា ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕ អត្ថបទ៖ ពុទ្ធិកា