សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគណនី Tik Tok ផ្លូវការផ្ទាល់ខ្លួនសម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះថា Manet Hun សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ នៅក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ “សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។”

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្តេចក៏មានរួចហើយ គណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះតែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជន។

សម្រាប់គណនីតិកតុកទាំងពីរ គឺសុទ្ធតែមានសញ្ញាធិក ពណ៌ខៀវ សូមបងប្អូន អ៊ំពូមីង ជួយចូលតាមដានផងតាមរយៈតំណភ្ជាប់ខាងក្រោម៖

 1 Manet Hun: https://www.tiktok.com/@manethuncambodia (https://www.tiktok.com/@manethuncambodia?_t=8oIwY2s7qeg&_r=1)

 2 Samdech Thipadei HUN MANET: https://www.tiktok.com/@dr.hunmanetofcambodia (https://www.tiktok.com/@dr.hunmanetofcambodia?_t=8oIwVO1jxRg&_r=1) ៕ អត្ថបទ៖ ពុទ្ធិកា