នាយករដ្ឋមន្ត្រី បញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវចាត់វិធានការអ្នកកាសែតមួយចំនួនដែលគៀបស៊ីគេ

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រាប់ទៅឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តិខុសវិជ្ជាជីវៈ និងក្រមសីលធម៌ បំផ្លាយដល់អ្នកសារព័ត៌មានដែលគេកំពុងគោរពយ៉ាងត្រឹមត្រូវ។ សម្តេចបានបញ្ជាក់ថា ការងារនេះបើរកឃើញ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណចោល និងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅ។

ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ ក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ​សម្តេចព្រះព្រហ្មរតនមុនី ពិន សែម”​ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ កក្កដា ២០២៤៕