លោកស្រីផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា បានលើកឡើងថា អស់រយៈពេលជាង៤២ឆ្នាំ ដែលលោកស្រីបម្រើការងារនៅក្នុងក្រសួងការបរទេសហ្វីលីពីន ហើយលោកស្រី តែងបានតាមដានរាល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ក្នុងនោះលោកស្រី តែងបានកោតសរសើរ និងស្ញប់ស្ញែងចំពោះក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោ មានចំពោះសហគមន៍អាស៊ាន។ លោកស្រីបន្តថា លើសពីនោះ សម្តេចតេជោ គឺជាកម្លាំងមគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន និងបានរួមចំណែកយ៉ាងច្រើនដល់ការវិវត្តរបស់អាស៊ាន។ ជាថ្មីម្តងទៀត លោកជំទាវ សូមថ្លែងអំណរគុណសម្តេច ដែលបានអនុញ្ញាតឱ្យលោកជំទាវ ចូលជួប និងទទួលបានចំណេះដឹងជាច្រើន ពីការសន្ទនាជាមួយសម្តេច ក្នុងឱកាសនេះ។
លោកស្រីទូតហ្វីលីពី បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោប្រធានព្រឹទ្ធសភានៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕