សមាគមក្រុមការងារ១០០រាត្រី ដែលតំណាងឲ្យយុវជនខ្មែរ ថ្កោលទោសបុគ្គល Gonzalez Davidson Alejandro ហៅ អេឡិច និងវិទ្យុអាស៊ីសេរី ដែលជំរុញយុវជនខ្មែរ ១០រូប ជាប់ទោសពីបទ “រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ” ដើម្បីប្រយោជន៍នយោបាយ។
តាមរយៈឃ្លីវីដេអូនៅថ្ងៃទី៥ ខែកក្កដា និងតាមរយៈសេចក្តីថ្លែងការណ៍ យុវជនសមាគមក្រុមការងារ១០០រាត្រី បានលើកឡើងថា ជារឿងដែលឈឺចាប់ និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះយុវជនទាំង ១០រូប ដែលកាលពីទី០២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានតុលាការចេញសេចក្ដីសម្រេចផ្តន្ទាទោសពីបទខាងលើ ដោយសារចាញ់កលជនបរទេស គឺលោក (អេឡិច) ជាបុគ្គលនយោបាយបរទេសបញ្ជ្រាបមនោគមន៍វិជ្ជាធ្វើឱ្យយុវជនប្រព្រឹត្តិបទល្មើសដោយមិនដឹងខ្លួន។
យោងតាមការសិក្សាស្រាវជ្រាវ ឃើញថាទិសដៅ គោលបំណងរបស់ អេឡិច បានធ្វើរឿងជាច្រើនដើម្បីឱ្យកើតរឿងអវិជ្ជមានក្នុងសង្គមគ្រប់ចេតនារបស់ អេឡិច ទាំងអស់គឺចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពយុវជន អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង វិទ្យុអាស៊ីសេរី ដែលតែងតែញ៉ុះញ៉ុងប្រជាពលរដ្ឋ លាបពណ៌រដ្ឋាភិបាល បង្កើតរូបភាពអវិជ្ជមានជាអាទិ៍។
ក្រោយតុលាការសម្រេច ចោទប្រកាន់យុវជនទាំង១០រូបតាមផ្លូវច្បាប់ អេឡិច វិទ្យអាសុីសេរី លោក សម រង្សុី បានសម្តែងការសប្បាយចិត្តលើជ័យជំនះ ដើម្បីធ្វើយ៉ាងណាអោយកម្ពុជាត្រូវបាន ពិភពលោកស្អប់ខ្ពើម និងទទួលបានជំនួយក្រោមរូបជួយសង្គមជាតិ និងជួយយុវជនរងគ្រេាះទាំង១០រូប។
ពួកគេរំពឹងថា ការអនុវត្តច្បាប់របស់តុលាការខ្មែរ ចំពោះយុវជនចាញ់កលលោក អេឡិចទាំង១០រូប និងធ្វើអោយកម្ពុជាអាប់អោនកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ ធ្វើអោយបរទេសលោកខាងលិចស្អប់ខ្មែរ មិនតែប៉ុណ្ណោះ ពួកគេចង់ឃើញកម្ពុជាមានវិបត្តិសេដ្ឋកិច្ច តាមរយៈការមិនធ្វើទេសចរណ៍មកកម្ពុជា ការមិនបណ្តាក់ទុនវិនិយោគនៅ កម្ពុជា និងចង់អោយអន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលនេះជាគោលបំណងពិតដែលពួកគេចង់បាន។
តាមរយៈសេចក្តីថ្លែងការណ៍ សមាគមក្រុមការងារ១០០រាត្រី លើកទឹកចិត្តឱ្យយុវជនពិចារណាឡើងវិញបន្ទាប់ពីទទួលទោសកំហុសនេះ ដើម្បីអាចត្រឡប់មកស្តារនីតិសម្បទាដើម្បីចូលរួម ក្នុងសង្គមឡើងវិញ ដូចជាការងារបរិស្ថានជាច្រើន ដែលសង្គមត្រូវការ ដូចជា ការដាំដើមឈើឡើងវិញ យុទ្ធនាការមិន ប្រើថង់ប្លាស្ទិក ការចូលរួមកាត់បន្ថយ ការចោលសម្រាមតាមទីសាធារណៈ ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីធ្លីដោយ ការកាប់បំផ្លាញព្រៃឈើ ពីសំណាក់ឈ្មួញ និងប្រជាជនមួយចំនួនតូចដើម្បីជីវភាពតាមរយៈការចូលរួមសកម្មភាពអប់រំ ពលរដ្ឋមូលដ្ឋានអំពី ច្បាប់ស្តីពីការការពារព្រៃឈើ | ផ្សព្វផ្សាយចំណេះដឹងអំពីតំបន់ការពារធម្មជាតិ តំបន់អភិរក្ស និងចូលរួមជាចំណែកនៃការបង្កើតឱកាសការងារជូនពលរដ្ឋដែលនូវតំបន់ដាច់ស្រយាល។ល។ និងសូមមេត្តាគិត និងពិចារណាឱ្យបានស៊ីជម្រៅទៅលើសកម្មភាពដែលត្រូវបានអូសទាញ ពីបណ្ដាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីធ្វើសកម្មភាពមិនប្រក្រតីចំពោះកិច្ចការងារជាតិ និងនយោបាយ៕