ករណីអគ្គិភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋ ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចស្រែត្រាច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ជាឧបទ្ទវហេតុសុទ្ធសាធ ពុំមានជាប់ពាក់ពន្ធ័នឹងបញ្ហាវិវាទដីធ្លី រវាងក្រុមហ៊ុន និងប្រជា ពលរដ្ឋនៅមូលដ្ឋាន ដូចការលើកឡើងរបស់ វិទ្យុអាស៊ីសេរី (RFA) ឡើយ ។ នេះបើតាមការបំភ្លឺរបស់រដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។
ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីកាលពេលថ្មីៗនេះមាន ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA)បានបង្ហោះសារព័ត៌មានស្តីពី ក្រុមហ៊ុនវៀតណាម និងបន្តចុះដុតផ្ទះ និងគម្រាមចាប់ពលរដ្ឋកំពុងមានវិវាទដីធ្លី ។
រដ្ឋបាលស្រុកសំបូរ បានចាត់ទុក ការផ្សាយពត័មានរបស់វិទ្យុអាស៊ីសេរី (RFA) គឺជាការបំភាន់មតិ ប្រឌិតរឿងឡើងក្នុងគោល បំណងញុះញង់ អុចអាល ដើម្បីឱ្យសាធារណៈជន និងប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើអាជ្ញាធរខេត្ត ស្រុក ផ្នែកមន្ទីរជំនាញ និងក្រុមហ៊ុន ដែលកំពុងខិតខំយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាវិវាទនៅ មូលដ្ឋាន ប្រកបដោយសន្តិវិធី ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មានករណីអគ្គីភយ័ដែលបានឆេះផ្ទះប្រជាពលរដ្ឋ បានកើតឡើង នៅចំណុចស្រែត្រាច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ ។ គ្រោះអគ្គីភ័យនេះ បានឆេះផ្ទះនោះជាខ្ទមចាំស្រែ ទំហំ ៤ម៉ែត្រ x ៦ ម៉ែត្រ ប្រក់ស្បូវ ជញ្ជាំងស្លឹក ដែលមានម្ចាស់ឈ្មោះ នុន មនោរម្យ អាយុ ៤១ ឆ្នាំ និងប្រពន្ធឈ្មោះ បាង ហៀង អាយុ ៣៩ ឆ្នាំ ជាប្រជាពលរដ្ឋ នៅភូមិ កំពង់ព្នៅ ឃុំកោះខ្មែរ ស្រុកសំបូរ ដែលមូលហេតុដោយសារ ប្រពន្ធយកប្តីមកពេទ្យ ហើយកូននៅដាំបាយ មិន ប្រយត្ន័បណ្តាលអោយរាលឆេះផ្ទះ និងពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ ៕
អត្ថបទ៖ ពុទ្ធិកា