អ្នកជំនាញថតរូបដ៏ល្បីឈ្មោះម្នាក់ត្រូវបានគេលួចធ្វើឃាតនៅបុរី ប៉េងហួត

នារសៀលថ្ងៃចន្ទនេះ ខ្មាន់កាំភ្លើងម្នាក់បានចូលទៅបាញ់មនុស្សដល់ក្នុងផ្ទះនៃបុរីប៉េងហួតបឹងស្នោរ បណ្តាលឲ្យមានមនុស្សម្នាក់ ២ស្លាប់ ក្នុងនោះមានអ្នកជំនាញថតរូបម្នាក់ និងរងរបួសពីរម្នាក់ ចំណែកខ្មាន់កាំភ្លើងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវស្វែង និងកំណត់អត្តសញ្ញាណជនសង្ស័យ។

ជនរងគ្រោះដែលត្រូវបានឃាត់ករបាញ់សម្លាប់ត្រូវបានគេទម្លាយថាគឺជាអ្នករូបដ៏ល្បីឈ្មោះម្នាក់ មានឈ្មោះថា ឡុង លីសង ជាអ្នកជំនាញផ្នែកថតរូប និងរូបភាពថ្នាក់ដឹកនាំក្នុងព្រះបរមរាជវាំង និងពិធីផ្លូវការមួយចំនួនទៀត។

លោក ឡុង វិសុង ជាស្ថាបនិកក្រុមថតរូបឈ្មោះ  Stellar Pictures ដែលល្បីខាងថតរូបក្នុងពិធីមង្គលការ និងការថតរូបអនុស្សាវរីយ៍ផ្សេង ហើយត្រូវបានអ្នកក្នុងចំកោមអ្នកថតរូបសម្តែងការកោតសរសើរពីស្នាដៃរបស់លោកនាពេលកន្លងមក។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា លោក ឡុង វិសុង ទើបតែធ្វើពិធីភ្ជាប់ពេលថ្មីៗនេះ ហើយគ្រោងនឹងចូលរោងជ័យនៅពេលខាងមុខ តែអ្វីៗត្រូវបាត់បងបន្ទាប់ពីខ្មាន់កាំភ្លើងដ៏ឃោឃៅបាញ់សម្លាប់អ្នកជំនាញម្នាក់នេះ។

តាមរយៈគេហទំព័រ Karpit News ចំពោះដំណឹងដ៏សោកសៅនេះមិត្តភ័ក្រ្តក្នុងវិស័យថតរូបជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងពន់ពេកដែលបាត់បង់ធនធានមនុស្សឆ្នើម និងទេពកោសលក្នុងវិស័យថតរូបនៅប្រទេសកម្ពុជា៕