រដ្ឋបាលខេត្តព្រៃវែង ទទួលបានរថយន្តក្រុង ៩គ្រឿងបន្ថែមពីក្រុមហ៊ុនកូរ៉េ

រដ្ឋបាលខេត្តព្រៃវែង បានទទួលរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម ចំនួន០៩គ្រឿង (ក្នុងដំណាក់កាលទី៣ ជើងទី៦) ផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង។

ពិធីប្រគល់និងទទួលធ្វើឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សូមបញ្ជាក់ជូនថា៖ រថយន្តក្រុងដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានផ្តល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង បានចំនួន៣លើករួចមកហើយ កាលពីថ្ងៃទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១០គ្រឿង, នៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣ ចំនួន១០គ្រឿង,នឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ចំនួន១៥គ្រឿង ព្រមទាំងលើកនេះ ចំនួន០៩គ្រឿង សរុបទាំងអស់៤លើករដ្ឋបាលខេត្តព្រៃវែងទទួលបានចំនួន៤៤គ្រឿង។