អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានប្រតិកម្មទៅនឹងរូបត្លុកនយោបាយរបស់វិទ្យុអាស៊ីសេរី ដែលគូសវាសសំដៅបង្ហាញថា ពីថ្នាក់ដឹកនាំកម្ពុជា និងក្រុមការងារ ជាអ្នកអុកឡុកបណ្ដាញសង្គម។ ប្រតិកម្មទៅនឹងរូបត្លុកនេះ ម្ចាស់គណនីឈ្មោះ ចៅ តូច នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា អ្នកដែលអុកឡុកបណ្តាញសង្គមពិតប្រាកដ គឺវិទ្យុកញ្ជះបរទេសអាស៊ីសេរី និងបក្ខពួក។
ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានថ្លែងតាមវីដេអូថា “មួយថ្ងៃៗក្រុមបម្រើនៅវិទ្យុអាស៊ីសេរី គ្មានបានធ្វើអ្វីដែលជាប្រយោជន៍សង្គម និងប្រយោជន៍ជាតិនោះទេ គិតតែពីផ្សាយព័ត៌មានអត់ប្រយោជន៍ ញុះញង់ អុចអាល មួលបង្កាច់ខុសពីការពិត”។
ជាមួយគ្នានេះ អ្នកលេងហ្វេសប៊ុកជាច្រើនទៀត បានចេញមកប្រតិកម្ម និងបញ្ចេញមតិស្រដៀងគ្នាថា ក្រុមវិទ្យុដែលតែងតែចាក់រុក បំផ្លាញកម្ពុជា អើយ ល្មមឯងឈប់ បំផ្លៃការពិតទៅ ប្រយ័ត្នកម្មតាម ផ្តន្ទារ ស្លាប់មួយគ្រួសារ ព្រោះតែទង្វើរលក់ជាតិ លក់ក្បាលរបស់ខ្លួន, វិទ្យុអាសុីសេរី ផ្សាយតែព័ត៍មានបុគ្គល មិនផ្សាយព័ត៍មាន ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា អាសុីសេរី ពិតជាវិទ្យុ ផ្ដាច់ការ លក់ខួរមែន, ក្រុមវិទ្យុតេលេ គឺជាវិទ្យុដែលទទួលបាននូវជំនួយពីបរទេស ធ្វើការដើម្បីតែបម្រើ ផលប្រយោជន៍បរទេស និងវិទ្យុលក់ក្បាលឱ្យបរទេសនេះវាធ្វើរឿងថោកទាបខ្លួនឯង បែរជាដើរចង្អុលគេជាដើម៕
អត្ថបទ៖ អក្ខរា