មន្ត្រីជាន់ខ្ពស់វៀតណាម៖ មតិវាយប្រហារគម្រោងព្រែកជីកកម្ពុជា មិនតំណាងឲ្យរដ្ឋាភិបាល​និងប្រជាជនវៀតណាមឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hằng បានលើកឡើងថា ការបង្ហាញមតិយោបល់​មិនសមរម្យ​ដែលមានការវាយប្រហារថ្នាក់ដឹកនាំកម្ពុជាមិនតំណាងមតិយោបល់របស់រដ្ឋាភិបាល​និងប្រជាជនវៀត​ណាមឡើយ។ ​អ្នកស្រីបានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រចំពោះការបញ្ចេញមតិ​ញុះញង់​និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។

លោកស្រី Pham Thu Hang ត្រូវបានសារព័ត៌មាន​ Vietnam Express ស្រង់សម្តីចុះផ្សាយនាពេលថ្មីៗនេះ ដោយបានបញ្ជាក់ជាថ្មីអំពីជំហររក្សាមិត្តភាព និងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាគ្រប់ផ្នែកទាំងអស់។

កាលពីពេលថ្មីៗនេះ មានគណនីមួយចំនួនជាភាសាវៀតណាមបានចេញមករិះគន់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្ដាញសង្គមតិកតុក រឿងព្រែកជីកហ្វូណន។ ភ្លាមៗនោះ តំណាងទូតវៀតណាមប្រចាំនៅកម្ពុជា ត្រូវកោះហៅឱ្យផ្តល់កិច្ចសហការស្រាវជ្រាវ និងកំណត់សមាសភាពអត្តសញ្ញាណអ្នកជេរប្រមាថនោះង

លោកស្រី Pham Thu Hằng អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ធ្លាប់បានលើកឡើងថា ទាក់ទងនឹងគម្រោងប្រឡាយហ្វូណនតេជោ វៀតណាម “យកចិត្តទុកដាក់ និងគោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជា” តាមស្មារតីនៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់គណៈកម្មការទន្លេមេគង្គ និងគណៈកម្មការទន្លេមេគង្គ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ប្រទេសពីរ។

មន្ត្រីជាន់ខ្ពស់វៀតណាមបានបន្ថែមទៀតថា វៀតណាមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាពលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ៕

អត្ថបទ៖ អក្ខរា