ឆាំ ឆានី ត្រូវបានអ្នកលេងហ្វេសប៊ុកហៅថា«ឆ្កែប្រឆាំង» និង«អាអាចម៍» ព្រោះតែប្រមាថគម្រោងព្រែកជីកហ្វូនណនតេជោ

អ្នកបម្រើដាច់ថ្លៃរបស់ទណ្ឌិត សម រង្ស៊ី គឺឆាំ ឆានី (Chham Chhany) ត្រូវបានអ្នកលេងហ្វេសប៊ុកសម្រុកចូលទៅបញ្ចេញមតិដោយចាត់ទុក និងហៅជននេះថា ជា«ឆ្កែប្រឆាំង» និង«អាអាចម៍» ។ នេះ គឺដោយសារតែពួកគេទ្រាំលែងបាន ព្រោះតែជនគម្រក់ ឆាំ ឆានី បានប្រមាថលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីក កំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់។ 

នៅយប់ថ្ងៃចន្ទនេះ ជនចោលម្សៀត ឆាំ ឆានី បានបង្ហោះប្លង់នៃគម្រោងព្រែកជីកហ្វូណនតេជោជាមួយនឹងប្រឡាយមួយដែលមិនដឹងទីតាំងដោយភ្ជាប់ជាមួយពាក្យថា«ប្លង់ VS សង់រួច»។ តាមរយៈរូបភាពនេះ ជនបម្រើទណ្ឌិតក្បត់ជាតិ ចង់ប្រមាថថា ព្រែកជីកហ្វូណនតេជោ ល្អតែប្លង់ ហើយសាងសង់រួចគ្មានប្រយោជន៍ដូចប្រឡាយគ្មានទឹក។ នេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឱ្យបានឡើយ។ ការប្រមាថនេះ ជាប្រមាថមើលស្រាលដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលផង និងជាប្រមាថដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលគាំទ្រឥតងាករេចំពោះព្រែកជីកហ្វូណនតេជោនេះផង។ 

ជាលទ្ធផលនៃការប្រមាថនេះ បុគ្គល ឆាំ ឆានី ត្រូវបានអ្នកលេងហ្វេសប៊ុកចូលទៅបញ្ចេញមតិដោយប្រមាថតបទៅវិញ ព្រោះតែពួកគេមិនអាចអត់ទ្រាំបាននឹងការប្រមាថរបស់ចង្កោមជនក្បត់ជាតិនេះ។ គណនីហ្វេសប៊ុកមួយឈ្មោះ «ចៅបុណ្យ» បានចូលទៅបញ្ចេញមតិថា៖«អាណិតឆ្កែប្រឆាំងណាស់ Chham Chhany ទាំងមេទាំងកូនកើតទុក្ខក្រៅក្រហាយនឹងភាពរីកចម្រើនរបស់ជាតិ»។ ចំណែក គណនីហ្វេសប៊ុកមួយទៀតឈ្មោះ«Ra Sarom» បានសរសេរថា៖«អាឆានី វាច្រណែនគេឡើងឆ្កួតហើយ» ខណៈគណនីហ្វេសប៊ុកឈ្មោះ«Nicky Sky» បានហៅបុគ្គល ឆាំ ឆានីថា«អើយអាអាចម៍»។ ក្រៅពីគណនីហ្វេសប៊ុកទាំងនេះ ក៏មានគណនីហ្វេសប៊ុកជាច្រើនទៀតដែលបានចូលទៅបញ្ចេញមតិសម្តែងការមិនពេញចិត្តចំពោះអ្វីដែលបុគ្គល ឆាំ ឆានី នេះបានលើកឡើង។ ខ្លះបានចាត់ទុកបុគ្គល ឆាំ ឆានី ថា ជាមនុស្សដែលមាន«ខួរអាចម៍» រីឯខ្លះទៀតថា ចាត់ទុកថា បុគ្គលរូបនេះ«បែកមួយបាត់»ទៅហើយ។ 

ការឆ្លើយតបដោយការប្រមាថ និងបញ្ចេញកំហឹងតាមរយៈការចូលទៅបញ្ចេញមតិទាំងនេះ គឺព្រោះប្រជាពលរដ្ឋទាំងនេះ ស្អប់នូវការប្រមាថមកលើប្រជាជាតិខ្លួនឯង និងក្នុងន័យការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការពារផលប្រយោជន៍របស់ជាតិ។ ពួកគេ បានដឹងច្បាស់ពីផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចដែលកើតចេញពីព្រែកជីកហ្វូណនតេជោនេះ ដូច្នេះហើយ នៅពេលដែលមានជន ឬក្រុមណាមួយមកប្រឌិតព័ត៌មានមិនពិតពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ គឺពួកគេមិនអាចនៅស្ងៀមឡើយ ហើយការចេញមកប្រមាថដូចបុគ្គល ឆាំ ឆានី ទៀត គ្មានប្រជាពលរដ្ឋ និងអ្នកជាតិនិយមណាអាចអត់ទ្រាំ អង្គុយស្ងៀមបាននោះទេ៕

ដោយ៖ ជម្ពូនុទ