Digital university of cambodia ហៅកាត់ថា DUC ដែលជាសាកលវិទ្យាល័យឌីជីថលតំបូងគេ របស់កម្ពុជា កំពុងតែត្រៀមខ្លួន ចាប់ដៃសហកាជាមួយប្រទេសចិន និងហុងកុង ដើម្បីពង្រឹងសមត្ថភាពនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឲ្យកាន់មានជំនាញខ្លាំង គ្រប់បរិបទនៃឌីជីថល។ នេះបើតាមការបង្ហោះ លើផេកផ្លូវការ របស់សាកលវិទ្យាល័យ។
កាលពីពេលថ្មីៗនេះឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំ គណៈប្រតិភូ មកពីប្រទេសចិន និងហុងកុង អញ្ជើញពិភាក្សា ជាមួយថ្នាក់ដឹកនាំ សាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការគ្នា ឆ្ពោះទៅរកគុណភាព បណ្ដុះបណ្ដាល ដើម្បីឱ្យនិស្សិតទទួលបានចំណេះដឹងគ្រប់បរិបទនៃឌីជីថល។
តាមការបញ្ជាក់របស់ឯកឧត្តម ព្រាប កុល និងគណៈប្រតិភូចិន និងហុងកុង គឺផ្ដោតលើជំនាញឌីជីថល ដោយក្រុមហ៊ុន មានបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារ ទើបត្រូវបណ្ដុះបណ្ដាលនិស្សិតជាមុនសិន។ បន្ទាប់ពីស្វែងយល់ពីគ្នា កិច្ចសហ ប្រតិបត្តិការអាចនឹងធ្វើឡើងក្នុងពេលខាងមុខនេះ ។
សូមជម្រាបជូនថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានចាប់បដិសន្ធិឡើងជាមួយកម្មវិធីសិក្សាសំបូរបែប ពិសេសនោះផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។
សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍ មិនគិតថ្លៃ ១០០% រយៈពេល ៤ឆ្នាំ ដោយផ្ដល់កន្លែងស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង, អាហារបីពេល និងប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។ អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែររៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើថែមទៀត។ បច្ចុប្បន្ន DUC នៅតែបន្ត ជ្រើសរើសនិស្សិតឲ្យចូលរៀនជាបន្តបន្ទាប់ ប្រសិនបើ ពុកម៉ែបងប្អូន មានកូនចៅ សាច់ញាតិ ចង់ឲ្យបន្តការសិក្សា សូមទំនាក់ទំនង 👉 0965667774 /Telegram https://t.me/+855965667774