នៅពេលនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ បានមូលមតិគ្នា ពួតដៃគ្នាជាធ្លុងមួយធ្វើដំណើរឆ្ពោះទៅសាងសង់ឱ្យបាននូវព្រែកជីកហ្វូណនតេជោដែលជាព្រែកជីកជាប្រវត្តិសាស្រ្តរបស់កម្ពុជា។ ប៉ុន្តែ ជាអកុសល មានអ្នកនយោបាយចោលម្សៀតមួយចំនួនដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោង កំពុងតាមប្រឆាំង និងរារាំងការសាងសង់ព្រែកជីកហ្វូណនតេជោនេះ។
«អ្នកនយោបាយល្អ គិតពីប្រយោជន៍ជាតិ អ្នកនយោបាយចោលម្សៀត យកប្រយោជន៍ជាតិបម្រើនយោបាយខ្លួន!»។ អ្នកនយោបាយចោលម្សៀតនៅទីនេះ គឺសំដៅទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួនដែលតែងតែតាមប្រឆាំងនឹងផលប្រយោជន៍ជាតិជាបន្តបន្ទាប់ និងជានិច្ចកាលតែម្តង។ ពីមុន ជនគម្រក់រូបនេះ ធ្លាប់ចរចាសំងាត់ជាមួយក្រុមជនជាតិភាគតិចវៀតណាម ធ្លាប់ចុះកិច្ចសន្យាកាត់ទឹកដីកម្ពុជាឱ្យទៅវៀតណាម ដែលជាទង្វើក្បត់ជាតិដ៏អាក្រក់ជូរជាតិ និងមិនអាចលើកលែងម្តងរួចមកហើយ ស្រាប់តែពេលនេះ ទណ្ឌិត ក្បត់ជាតិ៣ជំនាន់តពូជរូបនេះ បែរជាធ្វើទង្វើក្បត់ជាតិសារជាថ្មីទៀត គឺការប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ តាមការចង់បានរបស់អាមេរិក និងវៀតណាមទៅវិញ។
នៅថ្ងៃទី១៣ ខែឧសភានេះទៀតសោត ទណ្ឌិត សម រង្ស៊ី បានចេញសារតាមហ្វេសប៊ុកថា៖« ផែក្រុងព្រះសីហនុ មិននាំគ្នាថែ តែបែរជាទៅជីកព្រែកបំរើប្រយោជន៍ចិនទៅវិញ»។ លើកឡើងបែបនេះ ទើបដឹងកាន់តែច្បាស់ថា ទណ្ឌិត សម រង្ស៊ី ជាមនុស្សចាស់លែងដឹងខ្យល់អី អត់ទាំងដឹងថា កំពង់ផែក្រុងព្រះសីហនុ នៅពេលនេះយ៉ាងណាផងទេ តែចេះតែមកលើកឡើងបែបឡប់សតិអ៊ីចឹងទៅ។
សូមប្រាប់ទៅម្សៀល្ងើពកថ្ងាស សម រង្ស៊ី ថា នៅពេលបច្ចុប្បន្ននេះ កំពង់ផែក្រុងព្រះសីហនុ កំពុងត្រូវបានថែរក្សាបានយ៉ាងល្អ ហើយកំពុងតែបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗថែមទៀតផង។ មិនតែប៉ុណ្ណោះ កំពង់ផែនេះ កំពុងត្រូវបានក្រុមអ្នកជំនាញជប៉ុន និងកម្ពុជា ធ្វើការសាងសង់ពង្រីកន្ថែមឱ្យទៅកំពង់ផែទឹកជ្រៅ ហើយមានលក្ខណៈស្តង់ដារមិនចាញ់កំពង់ផែអន្តរជាតិថៃ វៀតណាម និងសិង្ហបុរីនោះទេ។ បើភ្លើល្ងីល្ងើមិនដឹងអីទេ នៅឱ្យស្ងៀមទៅ ល្អជាង។ បើមាត់ផ្តេសផ្តាស អត់ដឹងខ្យល់អីបែបនេះ គេនឹងដឹងកាន់តែច្បាស់ថា លោកឯងហ្នឹងភ្លើដល់កម្រិតណា!៕
ដោយ៖ ជម្ពូនុទ