សកម្មជនបក្សប្រឆាំងនៅអាមេរិក​លោក សេង រតនា​ប្រកាសគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ មិនឈរខាងលោក សម រង្សុី​

សកម្មជនបក្សប្រឆាំងនៅអាមេរិក​លោក​សេង រតនា​ផ្តើមបង្ហាញជំហរនយោបាយបត់បែន​ដោយបានប្រកាសអំពីគោលជំហរគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ​ផ្ទុយពីមេកើយលោក សម​រង្ស៊ី ដែលរិះគន់លើគម្រោងនេះ។

លោក​សេង រតនា​បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា ការគាំទ្រចំពោះគម្រោងនេះ ដេីម្បីកំណេីនសេដ្ឋកិច្ចកម្ពុជា​និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មជនប្រឆាំងនៅក្រៅប្រទេសរូបនេះ ក៏ពន្លយសារយ៉ាងដូច្នេះថា៖ “ធ្វើនយោបាយអោយចេះបត់បែន​និងមេីលកាលៈទេសៈ​បេីពុំដូច្នោះទេអ្នកនឹងឯកោហើយ”។

ការប្រកាសជំហរមិនឈរខាងលោក សម​រង្សី​ដែលជាមេបក្សរបស់ខ្លួនបែបនេះ​អាចនឹងឲ្យលោក សម​រង្ស៊ី​កាន់តែឯកោទៀតហើយ ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗ នៅជុំវិញខ្លួនបានចាកចេញពីលោកជិតអស់ទៅហើយ។

ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសលើគម្រោងព្រែកជីកហ្វូណនតេជោ បានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។

កម្លាំងគាំទ្រនេះ គឺជាការបិទជីពចរប្រឆាំងរបស់លោក សម រង្ស៊ី ហើយធ្វើឲ្យឈ្មោះជាទណ្ឌិតរូបនេះកំពុងឯកោជាខ្លាំង ដែលនាំឱ្យលោកពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង និយាយប៉ាតណាប៉ាតណី លែងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ៕

អត្ថបទ៖ អក្ខរា