មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌នៅ The Cambodia daily បុគ្គល តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ ញុះញង់ ប្រឌិតរឿងមិនពិតលើបណ្តាញសង្គម ដែលជាអំពើថោកទាបម្ដងហើយម្ដងទៀត។
ថ្មីៗនេះ កាសែតប្រឆាំង The Cambodia Daily បានប្រឌិតរឿងមិនពិតមួយ ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី។ កាសែតរត់ចោលស្រុកនេះ បានបំផុសផ្សាយយ៉ាងងងឹតងងល់ថា ឯកឧត្តម គុណ ញឹម បានសូកប៉ាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដើម្បីពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។
មហាជនអ្នកតាមដានសង្គម ចាត់ទុកជារឿងអយុត្តិធម៌សម្រាប់លោកជំទាវ ដែលជនអគតិតាំង សារ៉ាដាប្រធានអង្គភាពសារព័ត៌មានប្រតិកិរិយាThe Cambodia Daily Khmer ប្រឹងប្រែងផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលេីលោកជំទាវពាក់ព័ន្ធនឹងការបន្តការដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលរឿងនេះលោកជំទាវមិនបានដឹងអ្វីសោះ។
លោកជំទាវពេជចន្ទមុនីត្រូវបានមហាជនស្គាល់និងគោរពឲ្យតម្លៃ តាមរយៈការចូលរួមសកម្មភាពការងារមនុស្សធម៌។ លោកជំទាវជាមនុស្សសុភាពរាបសាទន់ភ្លន់រួសរាយរាក់ទាក់សាមញ្ញគួរឲ្យគោរពបំផុត និងជាឧត្ដមភរិយាដ៏ល្អ ជាម្ដាយដ៏ល្អបំផុតនៅក្នុងគ្រួសារ។ ថ្វីត្បិតតែលោកជំទាវមានគោរមងារជាលោកជំទាវនិងជាស្ត្រីទី១ តែលោកជំទាវនៅតែបង្ហាញសាមញ្ញភាព ស្និតស្នាល និងបន្តធ្វើសកម្មភាពមនុស្សធម៌និងការងារសង្គមបម្រើប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងទាំងជនពិការ កុមារកំព្រា។ល។ គ្រប់ទីកន្លែងដោយគ្មានគិតនិន្នាការនយោបាយ។
ទង្វេីដ៏ប្រពៃថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទទួលបានការគោរពស្រលាញ់គាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណ។ ដោយឡែកចំពោះការងាររាជការ លោកជំទាវ មិនដែលបានជ្រៀតជ្រែកឬអន្តរាគមន៍សូម្បីតែម្ដង។ ទោះបីជនអគតិតាំងសារ៉ាដាប្រឹងចោទប្រកាន់គ្មានការពិតយ៉ាងណាក៏ដោយក៏មានអាចឲ្យដុំពេជ្រក្លាយជាដុំថ្មបានឡើយ៕
អត្ថបទ៖ អក្ខរា