សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកព្រឹត្តិការណ៍បាល់ទាត់នាល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នងចំណោមជនរួមជាតិ។
ក្រោយបញ្ចប់ការប្រកួតបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌នាល្ងាចថ្ងៃទី១ ខែសភានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអរគុណក្រុមបាល់ទាត់ទាំង៤ក្រុមដែលចូលរួមប្រកួត ព្រមទាំងឲសិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញនិងកងកម្លាំងប្រដាប់គ្រប់ប្រភេទ។អរគុណអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។
ជាមួយគ្នានេះ សម្តចតេជោក៏បានប្រកាសអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកា ដែលគិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤នេះ មានប្រាក់រៀល ៦០៥,000,000រៀល ជាដុល្លារ ៤,៨៥០,០០០ដុល្លារ។សរុបគិតជាប្រាក់ដុល្លារចំនួន(5,001,250)។
សម្តេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ដូចបានជំរាបជូន៣ថ្ងៃមុននេះថាថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន300,000$ គ្រួសារយុទ្ធជនពលី២០គ្រួសារ 200,000$សរុប1,000,000$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានិងទទួលបាន4,001,250$ជាបណ្តោះអាសន្និងប្រសិនជាទទួលបានបន្ថែមទៀតក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។
សម្តេចតេជោបានសង្កត់ធ្ងន់ថា លទ្ធផលចុងក្រោយរបស់យើងគឺជិវិតសុខភាព និងស្នាមញញឹមរបស់កុមារ៕