អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័សរកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ច សន្យាសរុបបានចំនួន៥៦,៤៤៥រូប ក្នុងនោះមានលទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹកមូត្រ ចំនួន៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននិងកំពុងខិតខំកៀរគរស្វែងរកជំនួយបន្ថែមពីសប្បុរសជនជាតិ និងអន្តរជាតិនូវ ឧបករណ៍ធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ប្រើប្រាស់ចំពោះមុខ, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចដោះស្រាយលទ្ធផលមិនប្រក្រតីនៃការធ្វើតេស្ដរហ័សរកសារធាតុញៀនក្នុងទឹកមូត, បើកវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលរបស់អង្គភាពនានាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យបណ្ដាំអង្គភាពទាំងនោះមានការយល់ដឹងនិងម្ចាស់ការធ្វើ តើស្ករហ័សរកសារធាតុញៀនក្នុងទឹកមូត្រដោយខ្លួនឯង និងណែនាំដល់សាមីក្រសួង ស្ថាប័ន ដែលបានបណ្ដេញមន្ត្រីដែលមានសារធាតុញៀន ចេញពីក្របខ័ណ្ឌ ត្រូវបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានវាយតម្លៃថា បទបញ្ជា០១បប របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មិនត្រឹមតែបានទទួលការគាំទ្រប៉ុណ្ណោះទេ ថែមទាំងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងខិតខំបន្តជំរុញឲ្យការអនុវត្តបទបញ្ជានេះ តាមគ្រប់អង្គភាព ប្រកបដោយនិរន្តភាព និងស័ក្តសិទ្ធិភាព៕
អត្ថបទ៖ អក្ខរា