សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សំខាន់បំផុតធ្វើឲ្យខ្មែរយើងម្ចាស់ការខ្លួនឯង ដកដង្ហើមតាមចម្រុះខ្លួនឯងលើច្រើនវិស័យ

“សំខាន់បំផុតធ្វើឲ្យខ្មែរយើងមានលទ្ធភាពក្នុងការធានាម្ចាស់ការខ្លួនឯង បានន័យថាយើងដកដង្ហើមតាមចម្រុះខ្លួនឯងលើច្រើនវិស័យ ហើយកាន់តែច្រើនតទៅទៀត នេះជាអ្វីដែលយើងចង់បាន ដែលខ្ញុំថា យើងមិនចង់ត្រឹមតែមានសមត្ថភាពផលិតអ្វីតែក្នុងស្រុកខ្មែរទេ តែត្រូវមានផលិតដោយកូនខ្មែរ នេះជាកិច្ចការសំខាន់តទៅទៀត”។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និងសមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទ៖ អក្ខរា