សម្ដេចតេជោ ហ៊ុន សែន បានផ្តាំទៅមេដឹកនាំវៀតណាម ថាកម្ពុជាឈប់ចចារជាមួយវៀតណាមទៀតហើយ

សម្ដេចតេជោ ហ៊ុន សែន ព្រមានវៀតណាមថា សម្ដេចមិនចង់ឱ្យពលរដ្ឋកម្ពុជាស្អប់វៀតណាមទេ តែប្រជាជន វៀតណាមត្រូវគោរពវៀតណាមផង។

ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានព្រមានអ្នកវិទ្យាសាស្រ្តវៀតណាមថា ត្រូវមើលខ្លួនឯងសិន មុនចោទកម្ពុជាថាបំផ្លាញបរិស្ថាន ព្រោះវៀតណាមជីកទំនប់បំផ្លាញកម្ពុជាច្រើនណាស់ ជាពិសេសបង្កជាទឹកជំនន់ដល់កម្ពុជាចំពោះខេត្តព្រៃវែង កណ្ដាល តាកែវ ហើយក្រសួងធនធានកម្ពុជាបានសិក្សារកឃើញ។

មានប្រសាសន៍ក្នុងពិធីសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ល្ងាចថ្ងៃសុក្រនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្តាំទៅមេដឹកនាំវៀតណាមថា កម្ពុជាឈប់ចចារជាមួយវៀតណាមទៀតហើយ។ សម្ដេចតេជោថ្លែងថា តាំងពីកាន់តំណែងធំៗមក សម្ដេចមិនដែលសម្រេចចិត្តខុសឡើយ។

សម្ដេចតេជោបានអះអាងថា សម្ដេចចំអកទៅវៀតណាមតាមវេទិការសាធារណ ដោយមិនតបតាមបែបការទូតបែបនេះ ព្រោះតែថ្នាក់ដឹកនាំវៀតណាមមិនចេះហាមប្រាមមនុស្សថ្នាក់ក្រោម ដែលរិះគន់ព្រែកជីកកម្ពុជាផ្ទុយពីការពិត៕