ចលនាបំពុលសង្គម​កំពុងផុសផុលខ្លាំង ខណៈនាយកដ្ឋានជំនាញហាក់ទម្លាក់ដៃ

បច្ចុប្បន្ន ចលនាបំពុលសង្គម​តាមបណ្ដាញសង្គមហ្វេសប៊ុក​មានលក្ខណៈផុសផុលជាខ្លាំង​ខណៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ពុំមានសកម្មភាពអ្វីគួរឲ្យកត់សំគាល់​និងហាក់មិនខ្វាយខ្វល់។

ថ្មីៗនេះ គេសង្កេតឃើញថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងមានចលនាប្រឆាំងប្រភេទបន្លែ និងម្ហូបមួយចំនួន ដែលនាំខាតប្រយោជន៍អ្នកដាំ​និងកសិផល។

ជុំវិញបញ្ហានេះ អ្នកតាមដានសង្គម បានលើកឡើងថា ជនល្មើសអាចធ្វើសកម្មភាពបំពុលសង្គមតាមបណ្ដាញសង្គមហ្វេសប៊ុក​បានគ្រប់ពេលដោយគ្មានទោស​ដោយសារតែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាវិទ្យា​ដែលជានាយកដ្ឋានជំនាញលេីការងារបង្ក្រាបបទល្មើសទាំងនេះ មិនធ្វេីសកម្មភាព។

យ៉ាងណាក៏ដោយ ការបង្ហោះឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី អាចប្រឈមនឹងច្បាប់នូវរាល់ការផ្សព្វ​ផ្សាយ​ក្លែងបន្លំណាដែលបង្កឱ្យមានភាពចលាចលដល់សង្គម។

អ្នកប្រើប្រាស់បណ្តាញសង្គម គួរជៀសវាងការរកនឹកធ្វេីអ្វីដែលល្ងង់ខ្លៅ​នាំប៉ះពាល់ផលប្រយោជន៍ជាតិ ​និងសង្គម​ហេីយគប្បីយកពេលវេលា​និងចំណេះដឹងរបស់ខ្លួន ផ្សព្វផ្សាយតំបន់ទេសចរណ៍​ លេីកកម្ពស់ផលិតផលកសិកម្មគ្រប់ប្រភេទ ឬលេីកកម្ពស់តែអ្វីដែលក្រុមអ្នកចូលចិត្តជាដើម។

ទន្ទឹមនឹង អ្នកប្រើប្រាស់បណ្តាញសង្គមទាំងឡាយ មេត្តាកុំចូលរួមចែករំលែកបន្ត​ ឬចូលរួមតាមចលនាគ្មានបានការនេះ​ដែលនាំឱ្យខាតបង់​និងបង្កេីតបញ្ហាផ្សេងៗ៕

អត្ថបទ៖ អក្ខរា