សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា កោតសរសើរ ៦ ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបុណ្យចូលឆ្នាំខ្មែរកន្លងមក រួមមានមានខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិន មណ្ឌលគីរី និង ខេត្តត្បូងឃ្មុំ។ បើតាមសម្តេចធិបតី ខេត្តទាំង ៦ នឹងទទួលបានបណ្ណសរសើររបស់រាជរដ្ឋាភិបាល និងថវិកា ២០០លានរៀល រួមទាំងភេសជ្ជៈ១០០០កេស។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព៕
អត្ថបទ៖ អក្ខរា