សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសានេះ អំពាវនាវដល់ជនរួមជាតិជួយគាំទ្រ និងចែករំលែកឱ្យបានច្រេីន ពិសេសចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ តំបន់ទេសចរណ៍ សម្រស់កម្ពុជាកាន់តែច្រេីន ដេីម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា និងលេីកកម្ពស់កម្រិតជីវភាពយេីងកាន់តែល្អប្រសេីរតាមរយ:ឧស្សាហកម្មទេសចរណ៍គ្មានផ្សែងនៅកម្ពុជា។
បេីតាមសម្តេចធិបតី តាមរយៈវីដេអូនៃការផ្លាស់ប្តូរបទពិសោធន៍ និងបង្ហាញពីក្បាច់គុនល្បុក្កតោកម្ពុជារួមជាមួយនឹងក្បាច់គុនសៅលីញចិន ក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ បានធ្វេីឡេីងនៅមុខប្រាសាទបាយ័ន ទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្តល់នូវភាពទាក់ទាញ និងអនុស្សាវរីយ៍ល្អ ជាពិសេសជំរុញក្នុងការផ្សព្វផ្សាយប្រាសាទខ្មែរ ទៅកាន់ពិភពលោក៕