បណ្តុំអង្គការសង្គមស៊ីវិល ថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើលដល់គឃ្លើនរបស់គណបក្សកម្លាំងជាតិ ដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិខ្មែរបច្ចុប្បន្ន។
ក្នុងសេចក្តីប្រកាសថ្កោលទោស នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បណ្តុំអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់តុលាការ ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ គឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។
បណ្តុំអង្គការសង្គមស៊ីវិល បានបន្តថា រាល់សកម្មភាពទាំងឡាយណាដែលបានបង្ករ និងប៉ះពាល់ដល់ការពារ សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម យើងត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។
បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរគិតគូរពីមនសិកាជាតិនិយម ឈប់ចាញ់កល មនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមនយោបាយក្រុមជ្រុលនិយមក្រៅប្រទេស។ សូមកុំចូលរួមជាមួយនូវសកម្មភាពដែលបង្ហាញពីភាព បែកបាក់សាមគ្គី តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ៕