ដំបូងឡើយ ខ្ញុំថា មិនចង់សរសេរឆ្លើយឆ្លងទេ ពីព្រោះសពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា នៅមិនទាន់ត្រជាក់នៅឡើយ ខណៈឯក្រុមគ្រួសារកំពុងតែមានទុក្ខក្រៀមក្រំ ទឹកភ្នែកហូរមិនទាន់ស្ងួតពីផែនថ្ពាល់ទាំងទ្វេ ដោយសារតែបាត់បង់នូវមនុស្សជាទីស្រឡាញ់។ ប៉ុន្តែ ខ្ញុំមើលសំណេររបស់អ្នកវិភាគអត់ខួរ គឹម សុខ ធ្វើឱ្យខ្ញុំដេកមិនលក់ បក់មិនល្ហើយ មិនអស់ចិត្ត ដោយមានចម្ងល់លេចថា ហេតុអ្វីបានអ្នកវិភាគចោលម្សៀតរូបនេះ ហ៊ាននិយាយមិនពិត និងប្រមាថដល់សពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា យ៉ាងនេះ?
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពក្នុងជន្មាយុ៦៧ ឆ្នាំ នៅវេលាម៉ោង ៥និង ៤០ នាទីព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ ដោយរោគាពាធ។ សពរបស់លោកសាស្រ្តាចារ្យ កំពុងតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មកដល់ពេលនេះ មានឥស្សរជនជាន់ខ្ពស់ អ្នកមុខអ្នកមាត់ បញ្ញវន្ត សិស្ស និស្សិត និងអ្នកស្រឡាញ់រាប់អានលោកសាស្រ្តាចារ្យច្រើនណាស់ដែលបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពដោយផ្ទាល់។ សូម្បីតែសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី ក៏បានផ្ញើសាររំលែកទុក្ខ និងសម្តែងការសោកស្តាយជាពន់ពេកចំពោះមរណភាពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា នេះផងដែរ។
ចម្លែកអីតែអ្នកវិភាគចោលម្សៀត គឹម សុខ បានសរសេរវិភាគបែបឡប់សតិមិនដឹងការពិត និយាយតាមបែបរវើរវាយ។ ជាក់ស្តែង អ្នកវិភាគក្បាលទំពែកអត់ខួររូបនេះ បានសរសេរថា៖«មតិខ្លះ ដែលខ្លះ គឺអ្នកដែលស្គាល់គាត់ជិតដិត អះអាងថា បន្ទាប់ពីឡើងជាទីប្រឹក្សាលោក ហ៊ុន សែន លោកសាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា រងសម្ពាធផ្លូវចិត្ត និង ធ្លាក់ខ្លួនឈឺ រហូតស្លាប់។ យ៉ាងណា មានមិត្តភក្ដិ ប្រាប់ខ្ញុំថា លោក សំបូរ មាណ្ណារ៉ា មានជម្ងឺមហារីកពោះវៀនធំ។ គាត់ត្រូវឆ្លងកាត់ការព្យាបាលបាញ់គីមីនៅថៃផង ហើយគាត់តស៊ូជម្នះជម្ងឺនេះ បួនឆ្នាំមកហើយ តែគាត់លាក់អំពីស្ថានភាពជម្ងឺ។ គឺកូនរបស់គាត់ប្រាប់ដូច្នេះ»។
តាមពិត អ្នកវិភាគចោលម្សៀតរូបនេះ សរសេរបំប៉ោងព័ត៌មានដោយខ្លួនឯង ក្នុងគោលបំណងដាក់ការសង្ស័យផ្តេសផ្តាសពាក់ព័ន្ធនឹងមរណភាពរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។ អ្នកវិភាគគួរឱ្យស្អប់ខ្ពើមរូបនេះ ចង់ទាញបញ្ហាមរណភាពរបស់លោកសាស្រ្តាចារ្យដ៏បរិសុទ្ធទៅពាក់ព័ន្ធនឹងសម្តេចតេជោ ទៅពាក់ព័ន្ធនឹងរាជរដ្ឋាភិបាល ដោយចង់ឱ្យប្រជាពលរដ្ឋខ្មែរដាក់ការសង្ស័យថា មរណភាពរបស់លោកសាស្ត្រាចារ្យមិនមែនដោយសារតែជំងឺទេ។ កូនបុ្រស ក៏ដូចជាក្រុមគ្រួសារលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានគូសបញ្ជាក់ច្បាស់ហើយពីមរណភាពនេះ ហើយលោក គឹម សុខ ខ្លួនងហ្នឹងក៏បានសរសេរដែរថា ដោយសារតែជំងឺ។ ចុះហេតុអ្វីបាននៅតែខំប្រឹងសរសេរបំភ្លៃទៀត។
នេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់សពលោកសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរដ៏ស្អាតស្អំ និងដ៏បរិសុទ្ធមួយរូបដែលមានអ្នកគោរពស្រឡាញ់ពេញប្រទេស។ បើលោក គឹម សុខ នៅមានសារជាតិជាមនុស្ស ជាខ្មែរ គួរណាស់តែចេញមកធ្វើការសុំទោសជាសាធារណៈ និងសុំខមាលទោសចំពោះសព និងសុំទោសដល់ក្រុមគ្រួសារលោកសាស្រ្តាចារ្យ ដើម្បីបន្ថយការឈឺចាប់ដោយសារតែការនិយាយផ្តេសផ្តាសគ្មានមូលដ្ឋានរបស់លោក គឹម សុខ ឯង៕
ដោយ៖ ជម្ពូនុទ